នៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ កូនគាត់ម្នាក់មកប្រាប់ឪពុកពីគ្រប់ការដែលអ្នកសំណព្វរបស់ព្រះបានធ្វើ នៅក្រុងបេត-អែល នៅថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ។
១ ពង្សាវតារក្សត្រ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវមួយទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ អាល់គីតាប បន្ទាប់មក អ្នកនាំសាររបស់អុលឡោះត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺគាត់មិនត្រឡប់ទៅវិញ តាមផ្លូវដែលគាត់មកបេតអែលនោះឡើយ។ |
នៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ កូនគាត់ម្នាក់មកប្រាប់ឪពុកពីគ្រប់ការដែលអ្នកសំណព្វរបស់ព្រះបានធ្វើ នៅក្រុងបេត-អែល នៅថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ។
ដ្បិតព្រះយេហូវ៉ាបានហាមទូលបង្គំថា "កុំឲ្យឯងបរិភោគអាហារ ឬទឹក ហើយកុំវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ"»។