កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។
១ ពង្សាវតារក្សត្រ 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងក្រុមជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម នឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា អាល់គីតាប ពេលនោះគេបានចាត់មនុស្ស ឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយជម្រាបស្តេចរេហូបោមថា៖ |
កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។
«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។
គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖
គ្រានោះ អ័ប៊ីម៉្មាឡិច ជាកូនយេរូ-បាល បានទៅរកពួកបងប្អូនខាងម្តាយរបស់ខ្លួននៅស៊ីគែម និងញាតិសន្តានរបស់ជីតាខ្លួនខាងម្តាយទាំងប៉ុន្មាន ជម្រាបថា៖