ប្រជាជនទាំងអស់បានដង្ហែស្ដេចឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង សំឡេងសូរសព្ទអឺងកងរបស់គេ បានលាន់ឮខ្ទរផែនដី។
១ ពង្សាវតារក្សត្រ 1:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ័ដូនីយ៉ា និងពួកភ្ញៀវដែលនៅជាមួយ បានជប់លៀងរួចហើយ គេក៏បានឮដែរ។ ពេលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា៖ «ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសម្ដេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ដូនីយ៉ា នឹងពួកភ្ញៀវដែលនៅជាមួយ គេក៏ឮក្នុងកាលដែលគេស៊ីលៀងរួច កាលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ អាល់គីតាប ពេលសម្តេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ |
ប្រជាជនទាំងអស់បានដង្ហែស្ដេចឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង សំឡេងសូរសព្ទអឺងកងរបស់គេ បានលាន់ឮខ្ទរផែនដី។
ខណៈដែលលោកកំពុងនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរ ដែលជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានរាជឱង្ការទៅគាត់ថា៖ «ចូរចូលមកចុះ ដ្បិតលោកជាមនុស្សក្លាហាន ហើយលោកច្បាស់ជានាំដំណឹងល្អមកមិនខាន»។
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
កាលយ៉ូស្វេបានឮសូរសំឡេងរបស់ប្រជាជនដែលគេនាំគ្នាស្រែកដូច្នោះ គាត់ក៏ជម្រាបលោកម៉ូសេថា៖ «មានឮសូរចម្បាំងនៅក្នុងជំរំ»។
នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃអំណរគឺជាធ្ងន់ទ្រូងវិញ។
ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ
កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។