ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​បាន​បង្គាប់​ការ​នេះ ដោយ​ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា អ្នក​ណា​ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឬ ដែល​បាន​សម្រេច​អភិសេក​រាជ‌បុត្រ​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ដោយ​មិន​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បម្រើ​ដឹង?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។

សូមមើលជំពូក

អាល់គីតាប

តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​តែង‌តាំង​កូន​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ដោយ​មិន​ឲ្យ​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​អ្នក​បម្រើ​ដឹង?»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 1:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា "អ័ដូ‌នីយ៉ា​នឹង​ត្រូវ​សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" មែន​ឬ?


តែ​លោក​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ សង្ឃ​សាដុក បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា និង​សាឡូម៉ូន ជា​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ចូល​រួម​ទេ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ហៅ​បាត‌សេ‌បា​មក​នេះ» ព្រះ‌នាង​ក៏​ចូល​មក​គាល់​ស្តេច។


ពេល​នាង​បាន​មក​ដល់​អ្នក​សំណព្វ​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នាង​ក៏​ចាប់​ជើង​លោក កេហា‌ស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណព្វ​របស់​ព្រះ​ឃាត់​ថា៖ «បណ្តោយ​តាម​នាង​ចុះ ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​បាន​លាក់​នឹង​ខ្ញុំ ឥត​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​សោះ»។


ពេល​ព្រះបាទ​ដាវីឌ​មាន​វ័យ​កន្លង បាន​ស្កប់​ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ ទ្រង់​តាំង​សាឡូម៉ូន​ជា​បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល។


ខ្ញុំ​មិន​ហៅ​អ្នក​ថា​ជា​បាវ​បម្រើ​ទៀត​ទេ ដ្បិត​បាវ​បម្រើ​មិន​ដឹង​ថា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សម្លាញ់ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរបិតា​ខ្ញុំ​មក។