លោកស្រីសារ៉ានឹកអស់សំណើចក្នុងចិត្តថា៖ «ខ្ញុំចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតឬ? ណាមួយលោកម្ចាស់របស់ខ្ញុំក៏ចាស់ណាស់ដែរ»។
១ ពង្សាវតារក្សត្រ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាងទូលឆ្លើយថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ អាល់គីតាប នាងឆ្លើយថា៖ «ស្តេចបានស្បថនឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចថា ស៊ូឡៃម៉ានជាកូនរបស់ខ្ញុំ នឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ |
លោកស្រីសារ៉ានឹកអស់សំណើចក្នុងចិត្តថា៖ «ខ្ញុំចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតឬ? ណាមួយលោកម្ចាស់របស់ខ្ញុំក៏ចាស់ណាស់ដែរ»។
សូមចូលទៅគាល់ព្រះបាទដាវីឌទូលថា "បពិត្រព្រះករុណាជាអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ទេឬ? ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាឡើងសោយរាជ្យទៅវិញ"។
បន្ទាប់មក នៅពេលដែលព្រះនាងកំពុងតែទូលនឹងស្តេចនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយជួយបញ្ជាក់ពាក្យរបស់ព្រះនាងដែរ»។
បាតសេបាបានឱនគោរពនៅចំពោះស្តេច រួចស្តេចមានរាជឱង្ការសួរថា៖ «តើមកមានការអ្វី?»
តែឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ តើព្រះករុណាជាអម្ចាស់ឥតបានជ្រាបទេឬ?
ដូចដែលយើងបានស្បថនឹងនាង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ដូច្នេះ យើងនឹងសម្រេចនៅថ្ងៃនេះ»។
ដូចជាលោកស្រីសារ៉ា ដែលបានស្តាប់បង្គាប់លោកអ័ប្រាហាំ ហើយហៅលោកថា លោកម្ចាស់ផង។ អ្នករាល់គ្នាបានត្រឡប់ជាពូជពង្សរបស់លោក ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ហើយមិនត្រូវភ័យខ្លាចអ្វីមួយដែលបំភ័យអ្នកឡើយ។