១ ធីម៉ូថេ 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកនាងត្រឡប់ជាមានទោស ព្រោះបានបំពានសេចក្ដីសន្យាពីមុន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកនាងត្រូវបានផ្ដន្ទាទោស ពីព្រោះពួកនាងបានបោះបង់ចោលពាក្យសម្បថដើមរបស់ខ្លួន។ Khmer Christian Bible ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្ដីជំនឿដើម អាល់គីតាប ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ |
បើអ្នកណាឃ្លាន ត្រូវឲ្យអ្នកនោះបរិភោគនៅផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជួបប្រជុំគ្នាទៅ ហើយបែរជាមានទោស។ ចំពោះរឿងឯទៀតៗ ខ្ញុំនឹងដោះស្រាយ នៅពេលខ្ញុំមកដល់។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង
តែចំពោះស្ត្រីមេម៉ាយដែលក្មេងជាងនេះ មិនត្រូវកត់ចូលក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងមានចិត្តស្រើបស្រាល ពួកនាងនឹងឃ្លាតចេញពីព្រះគ្រីស្ទ ហើយចង់រៀបការទៀត
មួយវិញទៀត ពួកនាងទម្លាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ ហើយមិនត្រឹមតែនៅដៃទំនេរប៉ុណ្ណោះ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរនិយាយ។
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?