ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។
១ ធីម៉ូថេ 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សស្រីបង្រៀន ឬប្រើអំណាចលើមនុស្សប្រុសឡើយ គឺឲ្យនៅស្ងៀមស្ងាត់វិញ Khmer Christian Bible ខ្ញុំមិនអនុញ្ញាតឲ្យស្រ្ដីណាបង្រៀន ឬមានសិទ្ធិអំណាចលើបុរសឡើយ គឺឲ្យនាងនៅស្ងៀមស្ងាត់វិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ អាល់គីតាប ខ្ញុំមិនអនុញ្ញាតឲ្យស្ដ្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ |
ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។
ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។