ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
១ ថែស្សាឡូនីច 5:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យពន្លត់ព្រះវិញ្ញាណ ព្រះគម្ពីរខ្មែរសាកល កុំពន្លត់ព្រះវិញ្ញាណ Khmer Christian Bible កុំពន្លត់ព្រះវិញ្ញាណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យពន្លត់ព្រះវិញ្ញាណ អាល់គីតាប កុំរារាំងសកម្មភាពរបស់រសអុលឡោះឡើយ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
ព្រះអង្គបានទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ហើយបានទូន្មានពួកគេ ដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ តាមរយៈពួកហោរា តែពួកគេមិនយកត្រចៀកស្តាប់ទេ។ ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលរស់នៅស្រុកទាំងនោះ។
សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។
ទឹកច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់ សេចក្ដីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិ នៅផ្ទះខ្លួនអស់រលីង ដើម្បីឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយវិញ។
ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
បើមានអ្នកណាម្នាក់ទៀតអង្គុយនៅទីនោះ បានទទួលការបើកសម្ដែងដែរ ត្រូវឲ្យអ្នកមុននៅស្ងៀមសិន។
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។
បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។
កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ
លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?»