បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។
១ កូរិនថូស 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។ ព្រះគម្ពីរខ្មែរសាកល តើអ្នកជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកផ្ដាច់ចំណងពីនាងឡើយ។ តើអ្នកមិនជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកប្រពន្ធឡើយ។ Khmer Christian Bible បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ អាល់គីតាប បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។ |
បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។
ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។
ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។