គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។
១ កូរិនថូស 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលម្នាក់និយាយថា «ខ្ញុំជារបស់លោកប៉ុល» ហើយម្នាក់ទៀតថា «ខ្ញុំជារបស់លោកអ័រប៉ុឡូស» នោះតើអ្នករាល់គ្នាមិនមែនប្រព្រឹត្ត ដូចមនុស្សខាងសាច់ឈាមទេឬ? ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលម្នាក់និយាយថា៖ “ខ្ញុំកាន់ខាងប៉ូល” ហើយម្នាក់ទៀតថា៖ “ខ្ញុំកាន់ខាងអ័ប៉ុឡូស” នោះតើអ្នករាល់គ្នាមិននៅខាងសាច់ឈាមទេឬ? Khmer Christian Bible ដ្បិតពេលម្នាក់និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ហើយម្នាក់ទៀតថា ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស តើអ្នករាល់គ្នាមិនមែនជាមនុស្សទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះសឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី អាល់គីតាប ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! |
គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។
ព្រោះអ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយ។ ដ្បិតបើនៅតែមានការច្រណែន និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សធម្មតាទេឬ?
បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។
បងប្អូនអើយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ មិនមែនជាដំណឹងល្អរបស់មនុស្សទេ