ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
១ កូរិនថូស 15:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាយើងត្រូវប្រថុយខ្លួននឹងគ្រោះថ្នាក់រាល់វេលាដូច្នេះ? ព្រះគម្ពីរខ្មែរសាកល រីឯយើងវិញ ហេតុអ្វីបានជាយើងស្ថិតក្នុងភាពគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? Khmer Christian Bible ហេតុអ្វីបានជាយើងត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់គ្រប់ពេលវេលានោះ បានប្រយោជន៍អ្វីដែរ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាយើងមានសេចក្ដីអន្តរាយរាល់ពេលរាល់វេលាដែរ អាល់គីតាប រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះ បានប្រយោជន៍អ្វីដែរ? |
ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
បើមិនដូច្នោះទេ អស់អ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ នឹងធ្វើដូចម្តេច? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ហេតុអ្វីបានជាគេទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ដូច្នេះ?
បងប្អូនអើយ ខ្ញុំស្បថដោយអំនួតដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងថា ខ្ញុំស្លាប់រាល់ថ្ងៃ។
ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។
ប៉ុន្តែ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេធ្វើពិធីកាត់ស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? ប្រសិនបើខ្ញុំលែងប្រកាសអំពីឈើឆ្កាងវិញ នោះច្បាស់ជាគ្មានអ្នកណាជំពប់ចិត្តឡើយ។