ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​មិន​ដូច្នោះ​ទេ អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់ នឹង​ធ្វើ​ដូច‌ម្តេច? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើមិនដូច្នោះទេ តើ​ពួក​ដែល​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់ នឹង​ធ្វើ​ដូចម្ដេច​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ទេ ហេតុអ្វីបានជា​ពួកគេ​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់​ដូច្នេះ​?

សូមមើលជំពូក

Khmer Christian Bible

បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​ទេ​ តើ​ពួកអ្នក​ដែល​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់​ ​ធ្វើ​អ្វី?​ ហេតុអ្វី​បាន​ជា​ពួកគេ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់‍​ដូច្នេះ?​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់ នឹង​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី?

សូមមើលជំពូក



១ កូរិន‌ថូស 15:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


ហើយ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​នៅ​ទន្លេ​យ័រដាន់ ទាំង​លន់​តួ​អំពើ​បាប​របស់​ខ្លួន។


ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ


កាល​អ្វីៗ​ទាំង‌អស់​ស្ថិត​នៅ​ក្រោម​ព្រះ‌អង្គ​ហើយ នោះ​ព្រះ‌រា​ជ្យ‌បុ​ត្រា​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ព្រះ ដែល​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌អង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗ​ទាំង‌អស់ ក្នុង​គ្រប់​ការ​ទាំង‌អស់។


ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​ខ្លួន​នឹង​គ្រោះ​ថ្នាក់​រាល់​វេលា​ដូច្នេះ?


ប្រសិន‌បើ​ខ្ញុំ​បាន​ត​យុ​ទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេ‌សូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ «ចូរ​យើង​ស៊ី​ផឹក​ទៅ ដ្បិត​ថ្ងៃ​ស្អែ​ក​យើង​ស្លាប់ »