ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។
១ កូរិនថូស 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងលោកនេះ មានសំឡេងច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ក្នុងពិភពលោក ប្រហែលជាមានភាសាផ្សេងៗជាច្រើន ប៉ុន្តែគ្មានភាសាណាមួយដែលគ្មានន័យឡើយ។ Khmer Christian Bible នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងលោកីយនេះ មានសូរសំឡេងជាច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ អាល់គីតាប ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ |
ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។
ឯអ្នករាល់គ្នាក៏ដូច្នោះដែរ ប្រសិនបើអណ្តាតមិនបញ្ចេញពាក្យដែលស្តាប់បាន ធ្វើដូចម្តេចឲ្យគេដឹងថាអ្នករាល់គ្នានិយាយពីអ្វីទៅបាន? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។