ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។
១ កូរិនថូស 12:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគ្រប់គ្នាសុទ្ធតែមានអំណោយទានខាងការប្រោសឲ្យជាឬ? តើគ្រប់គ្នាសុទ្ធតែនិយាយភាសាដទៃឬ? តើគ្រប់គ្នាសុទ្ធតែបកប្រែភាសាដទៃឬ? ព្រះគម្ពីរខ្មែរសាកល តើទាំងអស់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើទាំងអស់គ្នានិយាយភាសាដទៃឬ? តើទាំងអស់គ្នាបកប្រែភាសាដទៃឬ? Khmer Christian Bible តើគ្រប់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើគ្រប់គ្នានិយាយភាសាចម្លែកអស្ចារ្យឬ? តើគ្រប់គ្នាបកប្រែភាសាចម្លែកអស្ចារ្យឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី អាល់គីតាប តើគ្រប់គ្នាសុទ្ធតែទទួលអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ? |
ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
តើគ្រប់គ្នាសុទ្ធតែជាសាវកឬ? តើគ្រប់គ្នាសុទ្ធតែជាហោរាឬ? តើគ្រប់គ្នាសុទ្ធតែជាគ្រូបង្រៀនឬ? តើគ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ