១ កូរិនថូស 11:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងរាល់គ្នាពិចារណាមើលខ្លួនយើង នោះយើងមិនជាប់ជំនុំជម្រះទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើយើងពិនិត្យពិច័យខ្លួនឯង នោះយើងនឹងមិនត្រូវបានដាក់ទោសទេ; Khmer Christian Bible ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជំរះទេ អាល់គីតាប ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង អ៊ីសាជាអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ |
ប៉ុន្តែ ពេលព្រះអម្ចាស់ជំនុំជម្រះយើង នោះទ្រង់វាយផ្ចាលយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកីយ៍។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចេញពីសណ្ឋានណា ចូរប្រែចិត្ត ហើយប្រព្រឹត្តដូចដើមឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ត។