រីឯព្រះកេសា លុះដល់ចុងឆ្នាំ ទ្រង់ក៏កាត់ចេញ ព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមតម្លឹងហ្លួង ឃើញមានទម្ងន់ពីររយសេកែល។
១ កូរិនថូស 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើធម្មជាតិមិនបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន ព្រះគម្ពីរខ្មែរសាកល សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។ Khmer Christian Bible តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន អាល់គីតាប សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ |
រីឯព្រះកេសា លុះដល់ចុងឆ្នាំ ទ្រង់ក៏កាត់ចេញ ព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមតម្លឹងហ្លួង ឃើញមានទម្ងន់ពីររយសេកែល។
ព្រះយេស៊ូវឆ្លើយថា៖ «ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ។
ចូរពិចារណាមើលខ្លួនឯងចុះថា តើសមឬទេដែលស្ត្រីអធិស្ឋានទៅព្រះដោយមិនទទូរស្បៃ?
តែបើស្ត្រីទុកសក់វែងវិញ នោះជាសិរីល្អរបស់នាង? ដ្បិតព្រះប្រទានឲ្យនាងមានសក់វែង ទុកដូចជាស្បៃសម្រាប់គ្របបាំង។
ប្រសិនបើមានអ្វីមួយដែលនាងចង់ដឹង ត្រូវសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលស្រ្ដីៗនិយាយនៅក្នុងក្រុមជំនុំ នោះគួរខ្មាសហើយ។