អែសរ៉ា 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅអ័ដូនីកាម ដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល និងសេម៉ាយ៉ា ហើយមានប្រុស ៦០ នាក់ មកជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០នាក់នៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅអ័ដូនីកាមដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល នឹងសេម៉ាយ៉ា ហើយមានពួកប្រុសៗ៦០នាក់ទៅជាមួយ អាល់គីតាប ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់នៅជាមួយ។ |
ក្នុងពួកកូនចៅអាសកាឌ មានយ៉ូហាណាន ជាកូនហាកាថាន ហើយមានប្រុស ១១០ នាក់ មកជាមួយ។