ស្ដេចបានបង្គាប់លោកថា "ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ"។
ស្ដេចក៏បានបង្គាប់ឲ្យលោកយកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។
ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ
ស្តេចក៏បានបង្គាប់ឲ្យគាត់យកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងម៉ាស្ជិទក្រុងយេរូសាឡឹមវិញ ហើយសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
គេដាក់អាសនានោះទៅលើគ្រឹះចាស់ ដ្បិតគេភ័យខ្លាចដោយព្រោះប្រជាជននៅស្រុកនោះ ហើយគេថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនា គឺគេថ្វាយតង្វាយដុតទាំងព្រឹក ទាំងល្ងាច។
ឯគ្រឿងប្រដាប់មាស និងប្រាក់របស់ព្រះដំណាក់នៃព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះវិហារនៅក្រុងបាប៊ីឡូន នោះព្រះបាទស៊ីរូសបានយកគ្រឿងប្រដាប់ទាំងនោះ ចេញពីព្រះវិហារក្រុងបាប៊ីឡូន ប្រគល់ឲ្យមនុស្សម្នាក់ឈ្មោះ សេសបាសារ ដែលស្ដេចបានតែងតាំងជាចៅហ្វាយខេត្ត។
ដូច្នេះ សេសបាសារនេះក៏បានមកចាក់គ្រឹះព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម ហើយចាប់តាំងពីពេលនោះ រហូតមកទល់ពេលនេះ គេនៅតែសង់ព្រះដំណាក់នោះ តែមិនទាន់បានហើយនៅឡើយ"។
នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ