អែសរ៉ា 2:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯពួកលេវី ជាកូនចៅយេសួរ និងកាឌមាល កូនចៅហូដាវា មាន ៧៤ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកលេវី នោះក្នុងពួកកូនចៅយេសួរ នឹងកាឌមាល ខាងវង្សរបស់ហូដាវា មាន៧៤នាក់ អាល់គីតាប ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន៧៤នាក់ |
ឯយេសួរ រួមទាំងពួកកូន និងបងប្អូនរបស់លោក កាឌមាល និងពួកកូនរបស់លោក ដែលជាពូជពង្សយូដា ព្រមទាំងពួកកូនរបស់ហេណាដាឌ និងពួកលេវី ជាកូនចៅ និងជាបងប្អូនរបស់គេដែរ រួមគ្នាត្រួតពិនិត្យមើលពួកជាង ដែលសាងសង់ព្រះដំណាក់របស់ព្រះ។
នៅថ្ងៃទីបួន យើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃសង្ឃម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយនៅជាមួយលោក មានអេលាសារ ជាកូនភីនេហាស ព្រមទាំងមានយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ។
ឯពួកលេវីមាន យេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា ដែលរួមជាមួយបងប្អូនរបស់លោក ទទួលខុសត្រូវខាងចម្រៀងអរព្រះគុណ។