ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំ ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយឯង»។
អែសរ៉ា 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលោកក្រោកឡើង ដ្បិតនេះជាកិច្ចការរបស់លោក ហើយយើងខ្ញុំក៏នៅជាមួយលោកដែរ។ សូមមានចិត្តក្លាហាន ហើយសម្រេចកិច្ចការនេះទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមលោកក្រោកឡើង ពីព្រោះការនេះស្រេចនៅលោក ហើយយើងខ្ញុំក៏នៅជាមួយនឹងលោកដែរ សូមឲ្យមានចិត្តក្លាហានឡើង ហើយសំរេចការទៅ។ អាល់គីតាប សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។ |
ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំ ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយឯង»។
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកម្លាំងឡើង ហើយធ្វើសម្រេចចុះ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះដំណាក់នៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងការអ្វីក៏ដោយ គេនៅជាមួយឯង ដើម្បីនឹងសម្រេចការនេះ។ ចំណែកពួកចៅហ្វាយ និងប្រជាជនទាំងអស់គ្នានឹងនៅក្នុងបង្គាប់ឯងដែរ»។
ពេលនោះ លោកអែសរ៉ាក្រោកឡើង ហើយបង្គាប់ឲ្យមេដឹកនាំពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងប៉ុន្មានស្បថ ដើម្បីឲ្យគេធ្វើតាមពាក្យសម្បថនោះ។ ដូច្នេះ ពួកគេក៏នាំគ្នាស្បថ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលចេញដំណើរទៅឆ្ងាយ ហើយពេលគាត់ចេញពីផ្ទះ គាត់ប្រគល់អំណាចដល់ពួកបាវបម្រើ ឲ្យម្នាក់ៗមានការងាររៀងៗខ្លួន ទាំងបង្គាប់ឆ្មាំទ្វារឲ្យចាំយាមផង។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ