ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 9:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្តាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សំគាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។

សូមមើលជំពូក



អេ‌សេ‌គាល 9:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។


«ចូរ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្ដា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ»។


ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​ឈឺ​ចិត្ត​ដោយ​ព្រោះ​មនុស្ស​អាក្រក់ ជា​អ្នក​ដែល​បោះ‌បង់​ចោល ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


ឈាម​នោះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ពេល​យើង​ឃើញ​ផ្ទះ​ណា​មាន​ឈាម យើង​នឹង​រំលង​ផុត​ពី​អ្នក​រាល់​គ្នា​ទៅ ហើយ​គ្មាន​គ្រោះ​កាច​ណា​បំផ្លាញ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​យើង​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។


ត្រូវ​យក​ឈាម​របស់​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ផ្ទះ​ទាំង​សង​ខាង និង​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិ‌ភោគ​សាច់។


ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។


តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សម្ងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។


ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ អ្នក​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​មុខ​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ​ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​គ្រោះ​ទុរ្ភិក្ស និង​ដោយ​អាសន្ន‌រោគ។


ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​ប្រាំ​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​មួយ​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​អ្នក​ប្រណី ឬ​អាណិត​អាសូរ​ឡើយ។


ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចាន​គោម ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ដ៏​វិសេស តែ​មិន​ព្រួយ​នឹង​ការ​វិនាស​របស់​យ៉ូសែប​ទេ។


នៅ​គ្រា​នោះ យើង​នឹង​ឆែក‌ឆេរ ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​សម្ងំ​រស់​ដោយឥត​ខ្វល់ ជា​អស់​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា "ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ​អ្វី​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្ដី"។


យើង​នឹង​ប្រមូល​អស់​អ្នកក្នុង​ចំណោម ឯង​រាល់​គ្នា​ដែល​ស្តាយ​ស្រណោះ​ថ្ងៃ​បុណ្យ​ដ៏​សំខាន់ ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​រង​ដំណៀល​ទៀត​ឡើយ។


ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។


ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។


ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​បាន​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត ចេញ​ពី​អំពើ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ និង​សេចក្តី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត។


ពី​ពេល​នេះត​ទៅ សូម​កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម របស់​ព្រះ‌‌យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ។


កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។


ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។


បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ ដែល​អ្នក​ទាំង​នោះ​មាន​ព្រះ‌នាម​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ​កត់​នៅ​លើ​ថ្ងាស។


បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​អស់​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ដើម្បី​ជំនុំ‌ជម្រះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​គេ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ និង​ដោយ​ព្រោះ​ព្រះ‌បន្ទូល​របស់​ព្រះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​សម្គាល់​របស់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​គេ​ដែរ ។ អ្នក​ទាំង​នោះ​បាន​រស់​ឡើង​វិញ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រីស្ទ​មួយ​ពាន់​ឆ្នាំ។


មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។