ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ចំណែក​ខ្លះ​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ អ្នក​ត្រូវ​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ទៅ នឹង​មាន​ភ្លើងឆេះ​ចេញ​ពី​នោះ​មក​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ ត្រូវ​ឲ្យ​ឯង​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ដុត​ទៅ នឹង​មាន​ភ្លើង​ចេញ​ពី​នោះ​មក ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល»។

សូមមើលជំពូក



អេ‌សេ‌គាល 5:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដល់​ខែ​ទីប្រាំពីរ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថា‌នា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​ដប់​នាក់​មក​ជា‌មួយ ប្រហារ​ជីវិត​កេដា‌លា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា‌មួយ​លោក នៅ​ក្រុង​មីស‌ប៉ា​ផង


ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។


ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្ដាត​ភ្លើង​ចេញ​ពី​កណ្ដាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ។


នៅ​ឆ្នាំ​ទី​ម្ភៃបី​នៃ​ព្រះបាទ​នេប៊ូក្នេសា នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​ប្រាំពីរ​រយសែសិប​ប្រាំ​នាក់​ទៅ​ជា​ឈ្លើយ​ទៀត ទាំង​អស់​មាន​ចំនួន​បួន​ពាន់​ប្រាំមួយរយ​នាក់។


អ្នក​ត្រូវ​យក​សរសៃ​សក់នោះ​បន្តិច​មក​ចង​នៅ​ជាយ​អាវ​អ្នក


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​តាំង​ឲ្យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ។