Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​តាំង​ឲ្យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ និង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ក្រុង​យេរូ‌សាឡឹម! យើង​បាន​ដាក់​ក្រុង​នេះ​នៅ​កណ្ដាល​ប្រជា‌ជាតិ​ទាំង‌ឡាយ និង​មាន​នគរ​ផ្សេងៗ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​តាំង​ឲ្យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ នឹង​ប្រទេស​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «នេះ​ហើយ​ក្រុង​យេរូ‌សាឡឹម! យើង​បាន​ដាក់​ក្រុង​នេះ​នៅ​កណ្ដាល​ប្រជា‌ជាតិ​ទាំង‌ឡាយ និង​មាន​នគរ​ផ្សេងៗ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 5:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ទី​ក្រុង​របស់​ព្រះ​អើយ មាន​គេ​តំណាល​ពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ –បង្អង់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កាប់​ដើម​ឈើ ហើយ​ជីក​ស្នាម​ភ្លោះ ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្ដាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន។


ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។


ឯ​កិត្តិ‌សព្ទ​ពី​លម្អ​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លម្អ​របស់​អ្នក​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​យើង ដែល​យើង​បាន​ឲ្យ​ស្ថិត​លើ​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ឥដ្ឋ​នោះ។


ហើយ​ចំណែក​ខ្លះ​ពី​ចំនួន​សរសៃ​សក់​ទាំង​នោះ អ្នក​ត្រូវ​យក​ខ្លះ​បោះ​ទៅ​ក្នុង​ភ្លើង​ទៅ នឹង​មាន​ភ្លើងឆេះ​ចេញ​ពី​នោះ​មក​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់។


គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។


អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​នេះ​នឹង​បាន​ជា​ប្រាជ្ញា និង​ជា​ការ​យល់​ដឹង​ដល់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ជាតិ​សាសន៍​នានា ដែល​កាល​ណា​គេ​ឮ​ពី​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នេះ គេ​នឹង​ពោល​ថា "សាសន៍​ដ៏​ធំ​នេះ​ពិត​ជា​មនុស្ស​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង​មែន!"។


អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​កំពុង​ធ្វើ​ឲ្យ​វិនាស​នៅ​មុខអ្នក​ដូច្នោះ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម