ត្រូវឲ្យគេមានមត៌កដែរ គឺយើងជាមត៌ករបស់គេ អ្នករាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតយើងជាកេរអាកររបស់គេហើយ។
អេសេគាល 48:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត និងទទឹងពីរម៉ឺន ហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដីដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយ២ម៉ឺន៥ពាន់ខ្នាត នឹងទទឹង១ម៉ឺនខ្នាត អាល់គីតាប ដីដែលអ្នករាល់គ្នាញែកជូនអុលឡោះតាអាឡា ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។ |
ត្រូវឲ្យគេមានមត៌កដែរ គឺយើងជាមត៌ករបស់គេ អ្នករាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតយើងជាកេរអាកររបស់គេហើយ។
មួយទៀត កាលណាអ្នករាល់គ្នាចាប់ឆ្នោតចែកស្រុកជាមត៌ក នោះត្រូវឲ្យថ្វាយតង្វាយមួយដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងពីរម៉ឺន ហត្ថ ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
តង្វាយបរិសុទ្ធនេះត្រូវបានសម្រាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ហើយខាងលិច មានទទឹងជាមួយម៉ឺនខ្នាត ខាងកើតទទឹងមួយម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្ដាលនោះ។
ជាប់នឹងទឹកដីរបស់យូដា ចាប់ពីខាងកើតរហូតដល់ខាងលិច ជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺទទឹងពីរម៉ឺនប្រាំពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្ដាលនោះ។
នៅស៊ីឡូរក្នុងស្រុកកាណាន ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យចែកក្រុងខ្លះមកយើងខ្ញុំជាទីលំនៅ ព្រមទាំងវាលស្មៅជុំវិញសម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។