នៅខាងត្បូងមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារស៊ីម្មានមួយ ទ្វារអ៊ីសាខារមួយ និងទ្វារសាប់យូឡូនមួយ។
អេសេគាល 48:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងលិចមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារកាដមួយ ទ្វារអេស៊ើមួយ និងទ្វារណែបថាលីមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេស៊ើរ និងទ្វារណែបថាលី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងលិចមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារកាឌ់១ ទ្វារអេស៊ើ១ នឹងទ្វារណែបថាលី១ អាល់គីតាប កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេស៊ើរ និងទ្វារណែបថាលី។ |
នៅខាងត្បូងមានបួនពាន់ប្រាំរយខ្នាត ហើយទ្វារបី គឺទ្វារស៊ីម្មានមួយ ទ្វារអ៊ីសាខារមួយ និងទ្វារសាប់យូឡូនមួយ។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚