ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ ជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្ដាលទឹកដីរបស់យូដា និងទឹកដីរបស់បេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
អេសេគាល 48:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកុលសម្ព័ន្ធឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធបេនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរបេនយ៉ាមីន អាល់គីតាប កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធពុនយ៉ាមីនចាប់ពីខាងកើតទៅខាងលិច។ |
ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ ជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្ដាលទឹកដីរបស់យូដា និងទឹកដីរបស់បេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
ឆ្នោតដំបូងត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ហើយទឹកដីរបស់គេ ស្ថិតនៅចន្លោះទឹកដីរបស់ពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប។