ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 48:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដី​ដែល​សល់​នៅ​តាម​បណ្តោយ​ជាប់​ត​ពី​ដី​បរិសុទ្ធ ខាង​កើត​ត្រូវ​ជា‌មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​មួយ​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចម្រើន​ពី​ដី​នោះ នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី​នៅ​ក្នុង​ទី​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដី​ដែល​នៅ​សល់​តាម​បណ្ដោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ​ខាង​កើត មួយ​ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សម្រាប់​ដាំ​ដំណាំ ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដី​ដែល​សល់​នៅ​តាម​បណ្តោយ ដែល​ជាប់​ត​ពី​ដី​បរិសុទ្ធ នោះ​ខាង​កើត​ត្រូវ​ជា​១​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​១​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចំរើន​ពី​ដី​នោះ នឹង​បាន​សំរាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី នៅ​ក្នុង​ទី​ក្រុង

សូមមើលជំពូក

អាល់គីតាប

ដី​ដែល​នៅ​សល់​តាម​បណ្ដោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ​ខាង​កើត មួយ​ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សម្រាប់​ដាំ​ដំណាំ​ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។

សូមមើលជំពូក



អេ‌សេ‌គាល 48:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​របស់​ទី​ក្រុង​ទទឹង​ប្រាំ​ពាន់ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ ទន្ទឹម​នឹង​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ នោះ​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។


ទី​ក្រុង​នោះ​ត្រូវ​មាន​ដី​ទំនេរ​នៅ​ជុំ‌វិញ គឺ​ខាង​ជើង ត្រូវ​មាន​ពីររយ​ហាសិប​ខ្នាត ខាង​ត្បូងពីររយ​ហាសិប​ខ្នាត ខាង​កើតពីររយ​ហាសិប​ខ្នាត និង​ខាង​លិចពីររយ​ហាសិប​ខ្នាត​ដែរ។


ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គេ​នឹង​ភ្ជួរ​រាស់​ដី​នោះ។


ប៉ុន្ដែ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស ហើយ​ដង​ទឹក​សម្រាប់​ក្រុម​ជំនុំ និង​សម្រាប់​អាស‌នារបស់​ព្រះ‌យេហូវ៉ា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស រហូត​ដល់​សព្វ​ថ្ងៃ។