ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 47:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​មួយ​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ

សូមមើលជំពូក

អាល់គីតាប

កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​គាត់​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។

សូមមើលជំពូក



អេ‌សេ‌គាល 47:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ។


លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ។


លោក​ក៏​វាស់​មួយ​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​ដល់​ត្រឹម​ចង្កេះ។


ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដែល​កាន់​ខ្សែ​រង្វាស់​នៅ​ដៃ


ដ្បិត​យើង​នឹង​ធ្វើ​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំ‌វិញ និង​ជា​សិរី‌ល្អ​នៅ​កណ្ដាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា»។


ហើយ​មើល៍! ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះ‌វរបិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម រហូត​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា»។


ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។


គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។


បន្ទាប់​មក មាន​គេ​ឲ្យ​ដំបង​មួយ​មក​ខ្ញុំ​ទុក​ជា​ខ្នាត ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ទៅ​វាស់​ព្រះ‌វិហារ​របស់​ព្រះ និង​អាសនា ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ទី​នោះ​ផង


ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។