វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។
អេសេគាល 46:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ព្រឹក ត្រូវរៀបតង្វាយម្សៅជាមួយផង គឺជាម្សៅមួយភាគក្នុងប្រាំមួយក្នុងមួយថាំង និងប្រេងមួយភាគក្នុងបីក្នុងមួយហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកតង្វាយម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នា ថ្វាយជាតង្វាយដល់ព្រះអម្ចាស់ ជាមួយតង្វាយដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរាល់តែព្រឹក ត្រូវរៀបដង្វាយម្សៅជាមួយផង គឺជាម្សៅ១ភាគក្នុង៦ក្នុង១ថាំង នឹងប្រេង១ភាគក្នុង៣ក្នុង១ហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាដង្វាយម្សៅដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ អាល់គីតាប ចូរយកជំនូនម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នាជូនជាជំនូនដល់អុលឡោះតាអាឡា ជាមួយគូរបានដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។ |
វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។
ព្រមទាំងម្សៅយ៉ាងម៉ដ្តមួយខ្ញឹង លាយជាមួយប្រេងយ៉ាងសម្រាំងពីរកំប៉ុង ទុកជាតង្វាយម្សៅ។