តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
អេសេគាល 45:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកំណត់ប្រេងដែលត្រូវថ្វាយ វាល់ជាបាថ គឺមួយបាថពីគ័រនីមួយៗ ត្រូវថ្វាយមួយភាគក្នុងដប់ (ឯគ័រស្មើនឹងហូមើរ គឺត្រូវជាដប់បាថ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាតង្វាយ ដោយយកបាថ មកវាល់។ មួយហូមែរ មានដប់បាថ ហើយមួយគរ*ក៏មានដប់បាថ ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រ ត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ អាល់គីតាប ចំណែកឯប្រេងវិញ ត្រូវវាល់មួយភាគរយទុកជាជំនូន ដោយយកបាថ មកវាល់។ មួយហូមែរ មានដប់បាថ ហើយមួយគរក៏មានដប់បាថ ដែរ។ |
តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។
នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី មួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផា ហើយក្នុងស្រូវឱកមួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផាដែរ។
ឯហ្វូងចៀម ត្រូវយកមួយក្នុងពីររយ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អ នៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងតង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។