លោកក៏យកថ្មទាំងនោះ ស្អាងអាសនាមួយថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកចង្អូរព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវពីររង្វាល់
អេសេគាល 43:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកម្រាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកម្ពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។ អាល់គីតាប រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។ |
លោកក៏យកថ្មទាំងនោះ ស្អាងអាសនាមួយថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកចង្អូរព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវពីររង្វាល់
ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្ដាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្ដាលនោះ ហើយពីថ្នាក់កណ្ដាលទៅឯថ្នាក់ទីបីដោយសារជណ្តើរវង់
ពេលនោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។
មិនត្រូវធ្វើឲ្យមានថ្នាក់ជណ្តើរឡើងទៅអាសនាឡើយ ក្រែងគេឃើញកេរខ្មាសរបស់អ្នក។
ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង។ ត្រូវធ្វើគែមដោយមាសព័ទ្ធជុំវិញដែរ។
លោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបានមួយខ្នាត ហើយទទឹងមួយទៀត ក៏បានមួយខ្នាតដូចគ្នា។
ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម មានពីរហត្ថ និងទទឹងមួយហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ មានពីរហត្ថ និងទទឹងមួយហត្ថ
អ្នកត្រូវយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំងបួន និងនៅគន្លាក់ទាំងបួនជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលអ្នកត្រូវសម្អាត ហើយថ្វាយតង្វាយឲ្យធួននឹងអាសនា។
ឯសង្ឃត្រូវយកឈាមតង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំងបួនជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង។
បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។