Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 43:17 - អាល់គីតាប

17 រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កំរាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កំពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គន្លាក់​ប្រវែង​ដប់​បួន​ហត្ថ ទទឹង​ដប់បួន​ហត្ថ ទាំង​បួន​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំ‌វិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​មួយ​ហត្ថ​ទាំង​បួន​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កម្រាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កម្ពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 43:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ​សង់​អាសនៈ​មួយ​ជូន​នាមអុលឡោះ‌តាអាឡា រួច​គាត់​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។


ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្តាំ​នៃ​ដំណាក់ ហើយ​មាន​ជណ្តើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្តាល និង​ពី​ជាន់​កណ្តាល​ទៅ​ជាន់​ខាង​លើ។


លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។


មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្តើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្តើរ​នោះ»។


នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំ​វិញ​ផង។


អាសនៈ​ទាំង​មូល​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ឋ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំ​វិញ ត្រូវ​ធ្វើ​ពី​មាស។


បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ គាត់​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កំរាស់​មួយ​ឈើ​រង្វាស់។


ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កំពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កំពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។


ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំ‌វិញ។ ធ្វើ​ដូច្នេះ មាន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។


អ៊ីមុាំ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​ជា​គូរបាន​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ម៉ាស្ជិទ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។


បន្ទាប់​មក ទ្រង់​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ នៅ​មាត់​ទ្វារ​ម៉ាស្ជិទ គឺ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនៈ មាន​មនុស្ស​ប្រមាណ​ម្ភៃ​ប្រាំ​នាក់​បែរ​ខ្នង​ដាក់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម