នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន
អេសេគាល 41:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ពាសពេញជញ្ជាំងរបស់ព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានធ្វើចេរូប៊ីននឹងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ជញ្ជាំងរបស់ព្រះវិហារបានធ្វើយ៉ាងនោះ។ អាល់គីតាប ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងម៉ាស្ជិទ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ |
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។