មានបន្ទប់ម្ខាងបីនៅទ្វារខាងកើត ទាំងបីមានទំហំដូចគ្នា ហើយសសរក៏មានទំហំដូចគ្នាដែរ។
អេសេគាល 40:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកវាស់ថែវបានប្រាំបីហត្ថ ហើយសសរថែវនោះបានពីរហត្ថ ឯថែវនៃទ្វារកំផែងនោះនៅខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបណ្ដោយបន្ទប់ល្វែងនោះ លោកវាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកម្រាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង អាល់គីតាប រីឯបណ្ដោយបន្ទប់ល្វែងនោះ គាត់វាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។ |
មានបន្ទប់ម្ខាងបីនៅទ្វារខាងកើត ទាំងបីមានទំហំដូចគ្នា ហើយសសរក៏មានទំហំដូចគ្នាដែរ។
បន្ទាប់មក លោកនាំខ្ញុំទៅព្រះវិហារ ក៏វាស់សសរបានទទឹងប្រាំមួយហត្ថខាងនេះ ហើយប្រាំមួយហត្ថខាងនោះ ដែលស្មើនឹងទទឹងសសរ
ឯក្របទ្វានៃព្រះវិហារ មានបួនជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មើលទៅមានសណ្ឋានដូចគ្នា។
ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។
ឯព្រះអម្ចាស់ដ៏ឧត្តម ព្រះអង្គនឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីសោយព្រះស្ងោយនៅចំពោះព្រះយេហូវ៉ា ព្រះអង្គនឹងយាងចូលតាមផ្លូវថែវនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល»។
ឯសង្ឃត្រូវយកឈាមតង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំងបួនជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង។