ប៉ុន្តែ ឱកូនមនុស្សអើយ មើល៍ គេនឹងដាក់ចំណងជាប់នឹងអ្នក ទាំងចងអ្នកដោយចំណងនោះ ហើយអ្នកនឹងចេញចូលទៅកណ្ដាលគេមិនបាន។
អេសេគាល 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! យើងនឹងយកខ្សែនេះចងអ្នក មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ រហូតដល់គ្រប់ចំនួនថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។ អាល់គីតាប យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។ |
ប៉ុន្តែ ឱកូនមនុស្សអើយ មើល៍ គេនឹងដាក់ចំណងជាប់នឹងអ្នក ទាំងចងអ្នកដោយចំណងនោះ ហើយអ្នកនឹងចេញចូលទៅកណ្ដាលគេមិនបាន។
អ្នកត្រូវយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួន តាមចំនួនថ្ងៃដែលអ្នកត្រូវដេកផ្អៀងនោះ គឺអ្នកត្រូវស៊ីនំបុ័ងនោះគ្រប់បីរយកៅសិបថ្ងៃ
មួយភាគបី អ្នកត្រូវដុតនៅកណ្ដាលទីក្រុង នៅពេលដែលគ្រប់ចំនួនថ្ងៃនៃការឡោមព័ទ្ធនោះហើយមួយភាគបីទៀត ត្រូវយកដាវកាប់ក្រឡឹងជុំវិញទីក្រុង ហើយមួយភាគបីទៀត ត្រូវគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចយើងនឹងហូតដាវដេញតាមពីក្រោយ។