ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
អេសេគាល 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវសម្លឹងមើលទៅក្រុងយេរូសាឡិមដែលគេឡោមព័ទ្ធ ហើយលើកដៃ ទាយទាស់នឹងទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ អាល់គីតាប អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។ |
ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
«កូនមនុស្សអើយ ចូរតម្រង់មុខអ្នកទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យថ្លែងទំនាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
ត្រូវយកបន្ទះដែកមកធ្វើជាជញ្ជាំងខណ្ឌអ្នកនឹងទីក្រុងនេះ ចូរមើលទៅទីក្រុងនោះ ដែលត្រូវគេឡោមព័ទ្ធច្បាំង នេះជាទីសម្គាល់សម្រាប់ពួកវង្សអ៊ីស្រាអែល។
មួយភាគបី អ្នកត្រូវដុតនៅកណ្ដាលទីក្រុង នៅពេលដែលគ្រប់ចំនួនថ្ងៃនៃការឡោមព័ទ្ធនោះហើយមួយភាគបីទៀត ត្រូវយកដាវកាប់ក្រឡឹងជុំវិញទីក្រុង ហើយមួយភាគបីទៀត ត្រូវគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចយើងនឹងហូតដាវដេញតាមពីក្រោយ។
ស្ដេចមានបំណងចូលមក ដោយឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន ហើយចងសម្ព័ន្ធភាព ជាមួយស្ដេចខាងត្បូង។ ស្ដេចនឹងលើកបុត្រីរបស់ខ្លួនឲ្យធ្វើជាមហេសី ក្នុងគោលបំណងបំផ្លាញអាណាចក្រនោះ តែពុំបានសម្រេចតាមបំណងឡើយ។