ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 37:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ខ្ញុំ​កំពុង​តែ​មើល៍ នោះ​ឃើញ​មាន​សរសៃ និង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​សរសៃ នឹង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។

សូមមើលជំពូក



អេ‌សេ‌គាល 37:8
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​ក៏​ថ្លែងទំនាយ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់ ហើយ​កំពុង​ដែល​ខ្ញុំ​ថ្លែង​នោះ មាន​ឮ​សូរ​ក្រិកៗ ឆ្អឹង​ទាំង​នោះ​បាន​កម្រើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​មួយ​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរថ្លែង ហើយ​ប្រាប់​ដល់​ខ្យល់ ឱ​កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ចុះ ត្រូវ​ប្រាប់​ដល់​ខ្យល់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​បួន​ទិស ផ្លុំ​លើ​ខ្មោច​ស្លាប់​ទាំង​នេះ ឲ្យ​មាន​ជីវិត​រស់​ឡើង»។