Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 37:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ខ្ញុំ​ក៏​ថ្លែងទំនាយ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់ ហើយ​កំពុង​ដែល​ខ្ញុំ​ថ្លែង​នោះ មាន​ឮ​សូរ​ក្រិកៗ ឆ្អឹង​ទាំង​នោះ​បាន​កម្រើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​មួយ​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ​ក៏​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ព្រះអង្គ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កម្រើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ខ្ញុំ​ក៏​ទាយ​ដូច​ជា​ទ្រង់​បង្គាប់​មក ហើយ​កំពុង​ដែល​ខ្ញុំ​ទាយ នោះ​មាន​ឮ​សូរ​ក្រិកៗ ហើយ​មើល ឆ្អឹង​ទាំង​នោះ​បាន​កំរើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​១​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​ក៏​ថ្លែង​បន្ទូល​តាម​បញ្ជា​របស់​ទ្រង់។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កំរើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 37:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហោរា​យេរេមា​បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ!


ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់​ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្ងៃ ដូច​ជា​អីវ៉ាន់​សម្រាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទម្លុះ​កំផែង​ដោយ​ដៃ​ខ្ញុំ ក៏​បញ្ចេញ​អីវ៉ាន់​ក្នុងទី​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។


កាល​ខ្ញុំ​កំពុង​តែ​មើល៍ នោះ​ឃើញ​មាន​សរសៃ និង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ។


រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។


កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?»


ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម