«សេចក្ដីនេះ តើលោកស្មានថា គួរគប្បីឬ? ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ
អេសេគាល 33:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍អ្នកតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនរបស់អ្នកនាំគ្នាពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ តាមពិត គឺពួកគេវិញទេតើដែលប្រព្រឹត្តមិនត្រឹមត្រូវ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍ឯងតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនស្មើវិញ អាល់គីតាប ប្រជាជនរបស់អ្នកនាំគ្នាពោលថា “អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ តាមពិត គឺពួកគេវិញទេតើដែលប្រព្រឹត្តមិនត្រឹមត្រូវ! |
«សេចក្ដីនេះ តើលោកស្មានថា គួរគប្បីឬ? ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
ទោះបើយ៉ាងនោះ គង់តែអ្នករាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នា ដែលមិនត្រឹមត្រូវទេឬ?
ប៉ុន្តែ ពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នាទេឬដែលមិនត្រឹមត្រូវ?
ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងមានជីវិតរស់នៅ។
កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះ។
«កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម
ប៉ុន្តែ អ្នករាល់គ្នាថា: ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នាតាមផ្លូវរបស់អ្នករៀងខ្លួន»។