អេសេគាល 32:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ ក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូររបស់គេនៅព័ទ្ធជុំវិញ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះក៏មានមែសេក នឹងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូរខ្មោចរបស់គេនៅព័ទ្ធជុំវិញគ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ អាល់គីតាប ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ |
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ពួកយ៉ាវ៉ាន ពួកទូបាល និងពួកមែសេកជាអ្នកជំនួញជាមួយអ្នក គេដូរខ្លួនមនុស្ស ព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់អ្នក។
គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។
ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក