ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 32:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​រៀប​ដំណេក​ឲ្យ​អេឡាំ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សម្លាប់​ជា‌មួយ​ប្រជា​ជន​ជា​ច្រើន​ឥត​គណនា​ទាំង​ប៉ុន្មាន​របស់​គេ ផ្នូរ​របស់​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ គេ​គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ គេត្រូវ​នៅ​កណ្ដាល​ពួក​មនុស្ស​ដែល​ត្រូវ​សម្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​តាំង​ដំណេក​របស់​វា នៅ​កណ្តាល​ពួក​មនុស្ស ដែល​ត្រូវ​សំឡាប់​ជា​មួយ​នឹង​ពួក​កក‌កុញ​របស់​វា​ដែរ ផ្នូរ​របស់​គេ​ក៏​នៅ​ព័ទ្ធ​ជុំវិញ​វា គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​បាន​ទទួល​កាត់​ស្បែក ហើយ​គេ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ គេ​បាន​ដាក់​វា​នៅ​កណ្តាល​ពួក​មនុស្ស​ដែល​ត្រូវ​សំឡាប់​នោះ។

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។

សូមមើលជំពូក



អេ‌សេ‌គាល 32:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន បាន​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ។


បន្ទាប់​មក ព្រះបាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​គេ​មក​មើល​ងាយ​យើង» តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ។


ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!


តើ​អ្នក​ណា​មាន​លម្អ​ជាង​អ្នក​ណា? ចូរ​ចុះ​ទៅ ហើយ​ដេក​ជា‌មួយ​ពួក​មិន​កាត់​ស្បែក​ចុះ។


ពួក​មនុស្ស​ថ្នឹក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ ហើយ​គេ​ដេក​ស្តូក គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។


នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​នៅ​ជុំ‌វិញ​ផ្នូរ​របស់​វា គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


គឺ​ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​យើង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​យើង ព្រម​ទាំង​ខ្លាញ់ និង​ឈាម ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​ប្រព្រឹត្ត​នោះ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់ បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង​ឡើយ។


ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​គេ​ប្រែ​ចិត្ត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ជា​មួយ​នាង​នោះ​ចេញ