អ្នកនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 32:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាមានលម្អជាងអ្នកណា? ចូរចុះទៅ ហើយដេកជាមួយពួកមិនកាត់ស្បែកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរឲ្យយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងមានលំអជាងអ្នកណា ចូរចុះទៅ ហើយឲ្យដេកជាមួយនឹងពួកមិនកាត់ស្បែកចុះ អាល់គីតាប ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរឲ្យយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ |
អ្នកនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
«កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលអ្នកធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី?
ពួកមនុស្សថ្នឹកចម្បាំងដ៏ខ្លាំងពូកែ គេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលជួយវាដែរ គេបានចុះទៅ ហើយគេដេកស្តូក គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
នៅទីនោះ ក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូររបស់គេនៅព័ទ្ធជុំវិញ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។