ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចុះទៅវិញ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តបង្ខូចផ្លូវរបស់ខ្លួនហើយ
អេសេគាល 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍អ្នក ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើគេព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។ អាល់គីតាប ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចុះទៅវិញ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តបង្ខូចផ្លូវរបស់ខ្លួនហើយ
ដូច្នេះ អ្នករាល់គ្នាជាពួកឈ្លើយ ដែលយើងបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅស្រុកបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
គេជាកូនក្បាលរឹង ចិត្តខែង គឺពួកអ្នកនោះដែលយើងចាត់អ្នកទៅ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ។
ទោះបើគេស្តាប់ ឬមិនស្ដាប់ក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរាមួយបានមកក្នុងពួកគេហើយ។
អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ បុព្វបុរសអ្នករាល់គ្នាបានប្រមាថដល់យើងក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងយើង។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យដែលយើងនឹងប្រាប់ដល់អ្នក ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង។
ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីដំណាក់របស់ព្រះអង្គ!»។
ខ្ញុំទៅជួបពួកដែលជាប់ជាឈ្លើយ នៅឯថេល-អាប៊ីប ក្បែរទន្លេកេបារ ជាកន្លែងដែលគេអាស្រ័យនៅ។ ខ្ញុំស្នាក់នៅទីនោះក្នុងចំណោមពួកគេទាំងថប់ព្រួយ អស់រយៈពេលប្រាំពីរថ្ងៃ។
ប៉ុន្តែ កាលណាយើងនិយាយនឹងអ្នក នោះយើងនឹងបើកមាត់អ្នកឡើង ហើយអ្នកនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ អ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ»។
ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកចៅនៃសាសន៍អ្នកថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ។
ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍អ្នកតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនត្រឹមត្រូវ។
«កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម
មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍អ្នក គេនិយាយគ្នាពីអ្នកនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ។
កាលណាពួកកូនចៅសាសន៍អ្នកនឹងសួរដល់អ្នកថា "សូមប្រាប់ឲ្យយើងដឹងជាឈើទាំងពីរនេះមានន័យដូចម្តេច?"
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ចុះពីនេះជាប្រញាប់ទៅ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តយ៉ាងខូចអាក្រក់។ គេរហ័សនឹងបែរចេញពីផ្លូវដែលយើងបានបង្គាប់គេ គេបានសិតធ្វើរូបព្រះសម្រាប់គេហើយ"។