អេសេគាល 27:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា នឹងនាំគ្នាសោយសោក ព្រោះតែអ្នក ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់ ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរឯង ហើយពួកស្តេចគេបានភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត អាល់គីតាប ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា នឹងនាំគ្នាសោយសោក ព្រោះតែអ្នក ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់ ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។ |
យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យស្លុត ដោយព្រោះអ្នក ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំងដោយព្រោះអ្នក ក្នុងកាលដែលយើងលើកដាវយើងនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលអ្នកនឹងត្រូវដួលនោះ»។