Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​ស្លុត ដោយ​ព្រោះ​អ្នក ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ព្រោះ​អ្នក ក្នុង​កាល​ដែល​យើង​លើក​ដាវ​យើង​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជា‌និច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​អ្នក​នឹង​ត្រូវ​ដួល​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អើ អញ​នឹង​ឲ្យ​ជន‌ជាតិ​ជា​ច្រើន មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​ឯង ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ព្រោះ​ឯង​ក្នុង​កាល​ដែល​អញ​លើក​ដាវ​អញ​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជានិច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​ឯង​នឹង​ត្រូវ​ដួល​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ដំណាក់​នេះ​នឹង​ក្លាយ​ទៅ​ជាគំនរ​បែក​បាក់ អស់​អ្នក​ណា​ដែល​ដើរ​កាត់​តាម​នោះ នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ហួស​ចិត្ត ដោយ​ពាក្យ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ?"


ហើយ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់ និង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ព្រះ‌អង្គ​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សម្រេច។


យើង​រាល់​គ្នា​ចង់​តែ​មើល៍​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង។


គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​វេទិកា​របស់​ខ្លួន ដោះ​សម្លៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ភ័យ​ខ្លាច ហើយ​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជា‌និច្ច ព្រម​ទាំង​ស្រឡាំង‌កាំង ដោយ​ព្រោះ​អ្នក។


ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​អ្នក ហើយ​ពួក​ស្តេច​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត។


នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​យើង​ទៅ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធី‌យ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល៍! ថ្ងៃ​នោះ​មក​ហើយ»។


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ


នោះ​អស់​ទាំង​សាសន៍​នឹង​ពោល​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​ដូច្នេះ​ដល់​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ខ្ញាល់​ខ្លាំង​បែប​នេះ?"


ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។


គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​ក្រុង​នេះ ហើយ​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ​អើយ! ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​បាន​ធ្លាក់​មក​លើ​អ្នក​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម