ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្រុក​ដេដាន់​ធ្វើ​ជំនួញជា​មួយ​អ្នក ដោយ​សំពត់​មាន​តម្លៃ​សម្រាប់​ជិះ​សេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចម្បាំង​មក​លក់​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ

សូមមើលជំពូក

អាល់គីតាប

ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចំបាំង​មក​លក់​ឲ្យ​អ្នក។

សូមមើលជំពូក



អេ‌សេ‌គាល 27:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​គូស គឺ​សេបា ហាវី‌ឡា សាប់តា រ៉ាម៉ា និង​សាប់តិ‌កា។ កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។


យ៉ុកសាន​បង្កើត​បាន​សេបា និង​ដេដាន់។ ឯ​កូន​ចៅ​របស់​ដេ​ដាន់ គឺ​ពួក​អាស‌ស៊ើរ ពួក​លេទូស និង​ពួក​លេវមី។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដុម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ


ពួក​ស្រុក​ដេដាន់​ដែល​ធ្វើ​ជំនួញ​ជា‌មួយ​អ្នក ដៃ​អ្នក​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​អ្នក​វិញ។


ពួក​វេដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​អ្នក មាន​ទាំង​ដែក​ថែប កំញាន និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​អ្នក។


ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​ពួក​មេដឹក​នាំ ទាំង​ប៉ុន្មាន​របស់គេ នឹង​សួរ​មក​អ្នក​ថា "តើ​លោក​មក​ចាប់​យក​ជ័យ‌ភណ្ឌឬ? តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ? តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ និង​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?"។