Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល នឹង​ពពែ​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​តំណ​វង្ស​ត្រកូល​របស់​គេៈ កូន​ច្បង​របស់​លោក​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ ដោយ​ការ​ធ្វើ​ជំនួញ ហើយ​ពី​ស្តេច​ស្រុក​អារ៉ាប់​ទាំង​ឡាយ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត។


នេះ​ជា​កូន​ចៅ​របស់​គេ​ត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។


៙ វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ របស់​សាសន៍​កេដារ​ដូច្នេះ!


កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា សម្លៀក‌បំពាក់​ដល់​អ្នក ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ


៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​គួរឲ្យ​ស្រឡាញ់ ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់


ពី​ព្រោះ​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ


ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្ដា​ភូមិ ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ។


អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​អ្នក ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​អ្នក ពួក​វា​នឹង​ឡើង​មក​លើ​អាស‌នាយើង ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​យើង​នឹង​លើក​តម្កើង​វិហារ​នៃ​សិរី‌ល្អ​របស់​យើង។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។


ស្តេច​ទាំង​អស់​នៅ​ស្រុក​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន


ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ក្រោក​ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ។


សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។


នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម