ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 26:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន នៅ​កណ្ដាល​សមុទ្រ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប ដល់​អស់​ទាំង​សាសន៍

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍

សូមមើលជំពូក

អាល់គីតាប

ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។

សូមមើលជំពូក



អេ‌សេ‌គាល 26:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ មើល៍ យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ យើង​នឹង​ប្រគល់​អ្នក​ទៅ​សម្រាប់​ជា​របឹប​ដល់​សាសន៍​ដទៃ យើង​នឹង​កាត់​អ្នក​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ យើង​នឹង​បំផ្លាញ​អ្នក​បង់​នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ថ្មដា​រលីង អ្នក​នឹង​បាន​ជា​កន្លែង​សម្រាប់​ហាល​អួន និង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ​ជា​រៀង​រហូត ដ្បិត​គឺ​យើង​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​យើង​បាន​នាំ​ទី​ជម្រៅ​មក​លើ​អ្នក ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​អ្នក​ហើយ


កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​អ្នក គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្ដាល​សមុទ្រ​ដូច្នេះ?


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​ទ្រព្យសម្បត្តិ និង​រឹប​អូសយក​ធ្វើ​ជា​របស់​ខ្លួន។


ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ