ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​ស៊ី​អាហារ​ធម្មតា​ទេ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។

សូមមើលជំពូក



អេ‌សេ‌គាល 24:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ដែល​សល់​នៅ នឹង​ត្រូវ​ស្លាប់ ហើយ​កប់​ទៅ ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ នោះ​មិន​យំ​សោក​ទេ។


ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ឡើយ។


ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ


«ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង និង​សេចក្ដី​អំនួត​របស់​អំណាច​អ្នក​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​អ្នក ព្រម​ទាំង​សំណព្វ​ចិត្ត​អ្នក​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ


ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ


ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ ត្រូវ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ ស្រែក​ថា "ខ្ញុំ​ស្មោក‌គ្រោក ខ្ញុំ​ស្មោក‌គ្រោក"។