អេសេគាល 24:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 គ្រានោះ អ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬស៊ីអាហារធម្មតាទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 គ្រានោះ អ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។ សូមមើលជំពូកអាល់គីតាប22 ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។ សូមមើលជំពូក |
ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ